សេចក្តីជូនដំណឹង ស្តីពី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” ចំនួន១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២២

អាហារូបករណ៍
​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ ​និង​និស្សិត​ជ្រាប​ថា​ ​ដើម្បី​ផ្តល់​ឳ​កាស​ដល់​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​និង​ទេពកោសល្យ​ ​និង​បង្កើន​អ្នកជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​ ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​រាជរដ្ឋាភិបាល​បាន​ផ្តល់​អាហារូបករណ៍​តាមរយៈ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដូច​ខាងក្រោម

អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ

១៥០កន្លែង រាជធានីភ្នំពេញ ១៨ កុម្ភៈ ២០២២

ក្រោម​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​លើ​ការ​កសាង​ធនធានមនុស្ស​ឆ្នើម​ ​និង​អនាគត​យុវជន​ ​យុវនារី​ក្នុង​យុគ​សម័យ​ ​ឌី​ជី​ថល​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​សម្រេច​ផ្តល់​ “​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ – ​T​echo​ ​Digital​ ​Talent​ ​Scholarship​” ​ចំនួន​១​០​០​កន្លែង​កាលពី​ឆ្នាំ​សិក្សា​២​០​២​១​ ​និង​បន្ត​ផ្តល់​បន្ថែម​១​៥​០​កន្លែង​ ​ក្នុង​ឆ្នាំ​សិក្សា​២​០​២​២​នេះ​ ​តាមរយៈ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​រយៈពេល​៤​ឆ្នាំ​ ​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ ​និង​ឯកជន​ចំនួន​៤​ ​រួម​មាន​៖​ ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថល​កម្ពុជា​ (​CAD​T​) ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (R​UP​P​) ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​IT​C) ​និង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ (​A​UP​P​) ​។

​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​រួម​មាន​៖​ ​ថ្លៃ​សិក្សា​ ​ប្រាក់ឧបត្ថម្ភ​ថ្លៃ​ស្នាក់​នៅ​ហូបចុក​ចំនួន​ ​៣​២​០​.​០​០​០​ ​រៀល​ ​ក្នុង​មួយ​ខែ​រហូត​ចប់​ថ្នាក់​បរិញ្ញាបត្រ​ ​ព្រមទាំង​ទទួល​បាន​កុំព្យូទ័រ​យួរ​ដៃ​១​គ្រឿង​ ​សម្រាប់​ប្រើប្រាស់​ក្នុង​ការសិក្សា​ ​។

​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ​ផ្តល់​ជូន​ដល់​និស្សិត​សម្រាប់​សិក្សា​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​មាន​ជំនាញ​និង​ចំនួន​កំណត់​ដូច​ខាងក្រោម​៖

  • បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថល​កម្ពុជា​ (​CAD​T​) ​ចំនួន​ ​១​០​០​កន្លែង​
    • ទូរគមនាគមន៍​ ​និង​បណ្តាញ​ (​T​e​l​e​communication​ ​and​ ​Network​in​g​)
    • ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ (​Computer​ ​Science​)
    • ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ក​ (​e​-​Commerce​)
  • សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (R​UP​P​) ​ចំនួន​ ​២​០​កន្លែង​
    • ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ (​Computer​ ​Science​)
    • ទូរគមនាគមន៍​ ​និង​អេ​ឡិច​ត្រូនិ​ក​ (​T​e​l​e​communication​ ​and​ ​Electronic​)
    • ​បច្ចេកវិទ្យា​ព័ត៌មាន​ (​Information Technology​)
  • ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​IT​C) ​ចំនួន​ ​១​៥​កន្លែង​
    • ​វិស្វករ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​(​Information​ ​and​ ​Communication​ ​Engineering​)
    • អេ​ឡិច​ត្រូនិ​ក​និង​ទូរគមនាគមន៍​ (​Electronic​ ​and​ ​T​e​l​e​communication​)
  • ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ (​A​UP​P​) ​ចំនួន​ ​១​៥​កន្លែង​
    • បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​Information​ ​and​ ​Communications​ ​Technology​)
    • ​គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មាន​ (​Information Technology​ ​Management​)

​បេក្ខជន​ ​បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការប្រឡងប្រជែង​ដែល​រៀបចំ​ដោយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ដោយមាន​លក្ខខណ្ឌ​ដូច​ខាងក្រោម​ ​៖

  • ជា​សិស្ស​ជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ដែល​មាន​និទ្ទេស​រួម​ ​A​ B ​ឬ​ C (​ចំពោះ​សិស្ស​ដែល​មាន​ និទេ្ទ​ស​រួម​ C ​ត្រូវ​មាន​និទ្ទេស​ ​A​ ​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​៖​ ​គ​ណិ​ត​វិទ្យា​ ​និង​រូបវិទ្យា​)
  • ​ឆ្លងកាត់​ការប្រឡងប្រជែង​លើ​វិញ្ញាសា​ ​គ​ណិ​ត​វិទ្យា​ ​តក្ក​វិទ្យា​ ​និង​ភាសា​អង់គ្លេស​។​ ​និស្សិត​ដែល​មាន​ជីវភាព​ក្រីក្រ​ ​មកពី​ជនបទ​ដាច់ស្រយាល​ ​ជន​មាន​ពិការភាព​ ​និង​និស្សិត​នារី​ត្រូវ​បាន​លើកទឹកចិត្ត​។

ការ​ចុះឈ្មោះ​ប្រឡង​ត្រូវធ្វើ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​https://reg.cadt.edu.kh/scholarship​ ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទូរសព្ទ​លេខ​ ​០​១​៥​ ​៣​៣​៥​ ​៨​៧​៧​។

​ចុះឈ្មោះ​ប្រឡង

ខ្ញុំ​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ក្មួយ​ៗ​នឹង​ដាក់ពាក្យ​ស្នើសុំ​ប្រឡងប្រជែង​ “​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ” ​និង​ខិតខំ​រៀនសូត្រ​ ​និង​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​ខ្លួន​ ​ដើម្បី​ចូល​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​ឆ្ពោះទៅ​សម្រេច​បាន​បរិវត្ត​កម្ម​ឌី​ជី​ថល​នៅ​កម្ពុជា​នា​ពេល​អនាគត​។

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១