ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (AUPP TECHNOLOGY CENTER – ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានអប់រំ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន។ ATC ជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលបានដាក់ឱ្យដំណើរការបន្ទាប់ពីមជ្ឈមណ្ឌលនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យាផ្សេងទៀត។

ATC ជាមជ្ឈមណ្ឌលបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា តាមរយៈការស្រាវជ្រាវនិងការអភិវឌ្ឍ និងនវានុវត្តន៍ ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ ក្នុងនោះដែរ ATC នឹងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាទទួលបានការជួយជ្រោមជ្រែង ការប្រឹក្សាយោបល់ពីអ្នកជំនាញ ការធ្វើទីផ្សារ ការលក់ផលិតផល និងការស្វែងរកប្រភពហិរញ្ញប្បទាន ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មឱ្យឈានឆ្ពោះទៅមុខមួយកម្រិតទៀត។

អត្ថបទជាប់ទាក់ទង