​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​PARK​ Jun​g​-​Wook​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ ​កម្មវិធី​វិញ្ញា​បន​ប​ត្រ​វិទ្យាសាស្ត្រ​ទិន្នន័យ​របស់​អង្គការ​យូ​ណេស្កូ

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ឯកឧត្តម​ ​PARK​ Jun​g​-​Wook​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ ​កម្មវិធី​វិញ្ញា​បន​ប​ត្រ​វិទ្យាសាស្ត្រ​ទិន្នន័យ​ (​Data​ ​Science​) ​របស់​អង្គការ​យូ​ណេស្កូ (​University​ ​Twinning​ ​and​ ​Network​in​g​-​UNIT​WIN​) ​និង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​សាកលវិទ្យាល័យ​ ​Hand​on​g​ ​G​l​ob​a​l​ ​សាធារណរដ្ឋ​កូរ៉េ​ ​និង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា​ចំនួន​៦​ ​រួម​មាន​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​សាកល​វិទ្យា​ជាតិ​គ្រប់គ្រង​ ​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​ ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ព្រមទាំង​ការ​អញ្ជើញ​ចូលរួម​ពី​ ​លោកជំទាវ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ផង​ដែរ​។

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​កម្មវិធី​វិញ្ញា​បន​ប​ត្រ​វិទ្យាសាស្ត្រ​ទិន្នន័យ​ ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៅ​ក្នុង​ភាពជា​ដៃគូ​ដ៏​ល្អ​រវាង​កម្ពុជា​ ​កូរ៉េ​ ​និង​អង្គការ​យូ​ណេស្កូ ​ជាពិសេស​ទៅលើ​ការ​អភិវឌ្ឍ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ទៀត​ថា​ ​ថ្មីៗ​នេះ​ ​ក្រសួង​បាន​ចាប់ផ្តើម​ការ​ប្រកួត​ថ្នាក់​ជាតិ​មួយ​ដែល​មានឈ្មោះ​ថា​ “​កម្មវិធី​បញ្ញវន្ត​ឌី​ជី​ថល​ ​Digital​ ​Talent​s” ​ដើម្បី​លើក​ក​ម្ពស់​ចំណាប់អារម្មណ៍​លើ​ជំនាញ​ឌី​ជី​ថល​ ​ជាពិសេស​ក្នុងចំណោម​សិស្ស​វិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ថា​ ​ដើម្បី​រួមចំណែក​បន្ថែម​ទៀត​ដល់​ការ​កសាង​ធនធានមនុស្ស​ឌី​ជី​ថល​របស់​ប្រទេស​ ​ក្រសួង​គ្រោង​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​នៅ​វិទ្យាល័យ​ចំនួន​ ​៥​៥​៨​ ​ទូទាំង​ប្រទេស​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​និង​ការ​បង្កើន​សមត្ថភាព​ផ្នែក​ឌី​ជី​ថល​ដល់​អ្នក​ពាក់ព័ន្ធ​ ​ជាអាទិ៍​ ​សិស្សានុសិស្ស​ ​មន្ត្រី​មូលដ្ឋាន​ ​ពលករ​ជំនាញ​ ​និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថល​ដល់​ប្រជាជន​តាម​សហគមន៍​មូលដ្ឋាន​។​
​ឆ្លៀតឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជឿជាក់​ថា​ ​កម្មវិធី​វិញ្ញា​បន​ប​ត្រ​នឹង​ផ្តល់​ឱ្យ​យុវជន​កម្ពុជា​កាន់តែ​ច្រើនឡើង​ទទួល​នូវ​ចំណេះ​ដឹង​ដ៏​ទំនើប​នេះ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​មាន​សង្ឃឹម​ថា​កម្មវិធី​នេះ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ​ការ​ផ្សារភ្ជាប់​វប្បធម៌​បន្ត​រវាង​និស្សិត​ ​សាស្ត្រាចារ្យ​ ​និង​អ្នកស្រាវជ្រាវ​របស់​គ្រឹះស្ថានសិក្សា​ដៃគូ​ទាំងអស់​ ​ដើម្បី​អាច​ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរមា​នៃ​វិទ្យាសាស្ត្រ​ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

អត្ថបទជាប់ទាក់ទង

  • ប្លុកឆេន (Blockchain)

  • បញ្ញាសិប្បនិម្មិត -Artificial Intelligence (AI)

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង​ ៩ក្រុម