ឯកឧត្តម​រដ្ឋលេខាធិការ​ ​សូ​ វិសុទ្ធី ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ក​ម្រិ​ត​មូលដ្ឋាន​របស់​និស្សិត​នៃ​មូល​និ​ធី​ស​ហ្វវែ​រ​កូរ៉េ​សម្រាប់​ជំនួយ​ជាស​កល​ (KS​G​A​)

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ឯកឧត្តម​ ​សូ​ វិសុទ្ធី ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ក​ម្រិ​ត​មូលដ្ឋាន​របស់​និស្សិត​នៃ​មូលនិធិ​សូ​ហ្វវែ​រ​កូរ៉េ​សម្រាប់​ជំនួយ​ជាស​កល​ (KS​G​A​)​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ថ្នាក់​ដឹកនាំ​មជ្ឈមណ្ឌល​កូរ៉េ​សូ​ហ្វវែ​រ​ ​H​R​D​ ​សា​ស្រ្តាចារ្យ ​សិស្ស​និស្សិត​ ​សរុប​១​៥​០​នាក់​ ​មកពី​សាកលវិទ្យាល័យ​ចំនួន​ ​១​៣​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​ធនាគារ​របស់​កូរ៉េ​ ​និង​កម្ពុជា​ ​ដើម្បី​ស្វែងរក​និស្សិត​មាន​សមត្ថភាព​ ​និង​ផ្ដល់​ឱកាស​ការងារ​។​ ​ក្នុង​នោះ​ដែរ​ ​និស្សិត​ចំនួន​ ​៩​ក្រុម​ ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់​ខ្លួន​ ​ហើយ​គណៈកម្មការ​វាយ​តម្លៃ​នឹង​ជ្រើសរើស​យក​ក្រុម​ជ័យ​លា​ភី​ចុងក្រោយ​ចំនួន​ ​៣​ក្រុម​។​

​ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​លើកឡើង​ថា​ ​ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វិ​ស​័​យ​ឌី​ជី​ថល​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​មាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការ​ជំរុញ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​ការ​ចាប់​យក​ឌី​ជី​ថល​ក្នុង​ក្រសួង​ស្ថាប័ន​ វិ​ស​័​យ​ឯកជន​ ​និង​សង្គមជាតិ​ទាំងមូល​។​ ​ដូចនេះ​ ​ក្រសួង​បាន​ផ្ដោ​ត​ការ​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​ការ​កសាង​ធនធានមនុស្ស​ក្នុង​វិ​ស​័​យ​ឌី​ជី​ថល​ ​ដើម្បី​ពង្រឹង​សមត្ថភាព​សិស្ស​-​និស្សិត​ ​ចាប់តាំង​ពី​ថ្នាក់​បឋមសិក្សា​ ​ដល់​ឧត្តម​សិក្សា​ ឱ្យ​ចាប់អារម្មណ៍​ ​និង​ជ្រើសរើស​ជំនាញ​ឌី​ជី​ថល​ ​ជាយា​ន​ឆ្ពោះទៅ​អាជីព​ការងារ​នា​ពេល​អនាគត​ ​និង​ដើម្បី​បំពេញ​តម្រូវ​ការ​អ្នកជំនាញ​ប​ច្ចេកិទ្យា​ឥតឈប់ឈរ​។​

​ជាក់ស្ដែង​សកម្មភាព​អាទិភាព​ ​ដែល​ក្រសួង​បាន​ធ្វើ​កន្លងមក​រួម​មាន​ជា​អា​ទី៍​៖​
​១​. ​នៅ​ក​ម្រិ​ត​បឋមសិក្សា​ ​និង​អនុវិទ្យាល័យ​ ​ក្រសួង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ជាច្រើន​ដូចជា​ ​កម្មវិធី​អនាគត​ប​ញ្ញ​វ​័ន្ត​ឌី​ជី​ថល​ (​Future​ ​Digital​ ​Talent​s) ​កម្មវិធី​ ​T​e​c​h​n​ovation​ ​ដើម្បី​លើក​ក​ម្ពស់​ចំណេះ​ដឹង​ឌី​ជី​ថល​ (​T​e​c​h​ ​Aware​n​e​ss) ​ជំរុញ​ការ​ចាប់​យក​ឌី​ជី​ថល​ (​T​e​c​h​ ​Adoption​) ​និង​ប្រកួតប្រជែង​ (​T​e​c​h​ ​Competition​) ​នានា​។​
​២​. ​នៅ​ក​ម្រិ​ត​វិទ្យាល័យ​ ​ក្រសួង​បាន​ចាប់ផ្ដើម​រៀបចំ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ដល់​គ្រប់​វិទ្យាល័យ​ ​ព្រមទាំង​តភ្ជាប់​បណ្តាញ​ខ្សែកាប​អុបទិក​និង​អុី​ន​ធឺ​ណិ​ត​ទៅដល់​គ្រប់​ឃុំ​-​សង្កាត់​ ​ត្រឹម​ឆ្នាំ​២​០​២​៧​ ​ដោយ​ចាប់ផ្តើម​ដំបូង​ចេញពី​ខេត្ត​តាកែវ​ ​និង​កម្មវិធី​ប្រកួតប្រជែង​ប​ញ្ញ​វ​័ន្ត​ឌី​ជី​ថល​។​
​៣​. ​នៅ​ក​ម្រិ​ត​ឧត្តម​សិក្សា​ ​ក្រសួង​នឹង​ជួយ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​និង​អ៊ី​ន​ធឺ​ណិ​ត​ ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ឌី​ជី​ថល​ (​Digital​ ​T​e​c​h​ ​Center​) ​និង​ប្រព័ន្ធ​គ្រប់គ្រង​សកលវិទ្យាល័យ​ (​University​ ​Management​ ​System​) ​ដែល​បម្រើ​ដល់​ការងារ​ប្រចាំថ្ងៃ​និង​ការសិក្សា​របស់​និស្សិត​ ​ក្នុង​ករណី​ ​មានការ​ស្នើសុំ​ពី​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា​ ​ហើយ​បច្ចុប្បន្ន​ ​ក្រសួង​កំពុង​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​ (​Road​map​) ​រួម​សម្រាប់​ការ​បណ្តុះបណ្តាល​ក​ម្រិ​ត​ឧត្តម​សិក្សា​ផង​ដែរ​ ​ដើម្បី​ឆ្លើយតបនឹង​និន្នាការ​ ​វិវត្តន៍​របស់​បច្ចេកវិទ្យា​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​។​

​ស្រប​ជាមួយគ្នា​នោះ​ ​ក្រសួង​ក៏បាន​គិតគូរ​អំពី​ការ​កសាង​ធនធាន​ ​មនុស្ស​ឆ្នើម​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​ផង​ដែរ​ ​តាមរយៈ​កម្មវិធី​ ​២​ ​គឺ​៖​

  • “​អាហារូបករណ៍​ទេពកោសល្យ​ឌី​ជី​ថល​តេជោ – ​T​echo​ ​Digital​ ​Talent​ ​Scholarship​” ​ដែល​បច្ចុប្បន្ន​មាន​និស្សិត​សរុប​ចំនួន​ ​៥​០​៨​ ​នាក់​ ​ដែល​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​ជា​ដៃគូ​ចំនួន​ ​៥​។​
  • “​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌី​ជី​ថល​ – ​Digital​ ​Skill​ ​Development​ ​Program​” ​ដែល​កំពុង​រៀបចំ​និង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាងមុខ​។​
    ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សម្ដែង​នូវ​ការ​កោតសរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ដល់​មជ្ឈមណ្ឌល​កូរ៉េ​សូ​ហ្វវែ​រ​ ​H​R​D​ ​ដែល​បាន​ចូល​រួមចំណែក​ក្នុង​ការ​បណ្ដុះបណ្ដាល​អ្នកជំនាញ​ឌី​ជី​ថល​បាន​យ៉ាង​ច្រើន​ប្រកបដោយ​គុណភាព​ ​និង​ក​ម្រិ​ត​ខ្ពស់​ ​ហើយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សង្ឃឹម​ថា​មជ្ឈមណ្ឌល​កូរ៉េ​សូ​ហ្វវែ​រ​ ​H​R​D​ ​នឹង​បន្ត​បណ្ដុះបណ្ដាល​ ​និង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ឌី​ជី​ថល​ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​ដើម្បី​គាំទ្រ​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ឌី​ជី​ថល​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​នា​ពេល​អនាគត​។

អត្ថបទជាប់ទាក់ទង

  • ប្លុកឆេន (Blockchain)

  • បញ្ញាសិប្បនិម្មិត -Artificial Intelligence (AI)

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង​ ៩ក្រុម