សេចក្តីជូនដំណឹង ស្តីពី ការដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយ វិទ្យាស្ថាន វ៉ាន់ដា
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-17_10-33-50-jpg.webp)
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងវិទ្យាស្ថាន វ៉ាន់ដា សូមជម្រាបជូននិស្សិត និង សាធារណជនទាំងអស់មេត្តាជ្រាបថា ក.ប.ទ. និងវិទ្យាស្ថាន វ៉ាន់ដា បានធ្វើកិច្ចសហប្រតិបត្តិការដើម្បីដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយ វិទ្យាស្ថាន វ៉ាន់ដា ក្រុមការងារជំនាញបានសហការក្នុងការរៀបចំនិងបានបញ្ចប់រួចរាល់នូវការដាក់បញ្ចូល QR Code រួមមានដូចខាងក្រោម៖
– សញ្ញាបត្របរិញ្ញាបត្រ ជំនាន់ទី២០ ចំនួន ៣,៦០៥
– សញ្ញាបត្របរិញ្ញាបត្រ ជំនាន់ទី៩ សាខាខេត្តសៀមរាប ចំនួន ៨៦០ សញ្ញាបត្របរិញ្ញាបត្រ ជំនាន់ទី១ សាខាខេត្តបាត់ដំបង ចំនួន ៤៩ សញ្ញាបត្របរិញ្ញាបត្ររង ជំនាន់ទី២១ ចំនួន ៦០៦
– សញ្ញាបត្របរិញ្ញាបត្ររង ជំនាន់ទី១០ សាខាខេត្តសៀមរាប ចំនួន ៩៥
សូមបញ្ជាក់ផងដែរថា សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code អាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចប្រើប្រាស់ជាផ្លូវការដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងនៃសញ្ញាបត្រ ក្នុងទម្រង់ជាក្រដាសឡើយ។
ទន្ទឹមនឹងនេះ ក.ប.ទ. និងវិទ្យាស្ថាន វ៉ាន់ដា នឹងបន្តសហការដាក់បញ្ចូល QR Code លើសញ្ញាបត្រចេញ ដោយវិទ្យាស្ថាន វ៉ាន់ដា ជូនអតីតនិស្សិតដែលបានបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រថ្នាក់បរិញ្ញាបត សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ដែលនឹងអនុញ្ញាតឱ្យអតីតនិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ទទួលបានសញ្ញាបត្រដែលមាន QR Code ជាឯកសារទន់ (Soft Copy) តាមរយៈសេចក្ដីជូនដំណឹងនាពេលខាងមុខឆាប់ៗនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ ១២៣ (ហៅចូលដោយឥតគិតថ្លៃ)។
អាស្រ័យហេតុនេះ សូមនិស្សិតនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។
![](https://asset.cambodia.gov.kh/mptc/2024/04/photo_2024-04-17_10-33-58-724x1024.webp)