ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៨រូប ដើម្បីបម្រើការងារនៅ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមានមុខដំណែងដូចខាងក្រោម៖
– បុគ្គលិកត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ចំនួន ១រូប
– បុគ្គលិកអភិវឌ្ឍនិងថែទាំប្រព័ន្ធ ចំនួន ១រូប
– បុគ្គលិកគ្រប់គ្រងប្រព័ន្ធ ចំនួន ១រូប
– បុគ្គលិកសម្របសម្រួលកិច្ចការទូទៅ ចំនួន ១រូប
– ជំនួយការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ចំនួន ១រូប
– បុគ្គលិកទំនាក់ទំនងសាធារណៈ សហប្រតិបត្តិការ និងផ្សព្វផ្សាយ ចំនួន ១រូប
– បុគ្គលិករៀបចំផែនការ សរុប និងស្ថិតិ ចំនួន ១រូប
– ជំនួយការទូទៅ ចំនួន ១រូប។
១. លក្ខខណ្ឌនៃការជ្រើសរើស
– បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស
– មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន
– មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
– មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
– មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
– មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
– មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
– ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
– ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។
២. ភារកិច្ច និងគុណវុឌ្ឍិការទទួលខុសត្រូវ
សូមមើលនៅក្នុងផ្នែកភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍិតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយ សេចក្ដីជូនដំណឹងនេះ។
៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍
– ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន
– ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ការអនុវត្តការងារជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ
– ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាពនិងសមិទ្ធកម្មការងារ។
៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស
– បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ Cover Letter និង Resume តាមរយៈ លោក ផៅ ឡាំ ទូរសព្ទ/តេឡេក្រាម ០៩៩ ៩៨៧ ៨៧៨ ឬអ៊ីមែល lam-phav@mptc.gov.kh ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី។
– បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬមកសម្ភាសជាមួយគណៈកម្មការជ្រើសរើស។
ព័ត៌មានលម្អិតសូមចូលទៅកាន់តំណភ្ជាប់៖ https://mptc.gov.kh/careers/
អាស្រ័យហេតុនេះ សូម សាធារណជន ជ្រាបជាព័ត៌មាន។





