គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh
គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។
គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS
https:// មានន័យថា លោកអ្នកបានភ្ជាប់ទៅកាន់គេហទំព័រ .gov.kh ដោយសុវត្ថិភាព។ សូមចែករំលែកព័ត៌មានសម្ងាត់តែនៅលើគេហទំព័រផ្លូវការ និងមានសុវត្ថិភាពប៉ុណ្ណោះ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រសួងនឹងរៀបចំកម្មវិធីប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសដល់សាធារណជនដែលមានចំណេះជំនាញ គំនិតច្នៃប្រឌិត និងទេពកោសល្យលើការរចនារូបភាពក្នុងការចូលរួមប្រកួតប្រជែងរចនាតែមប្រិ៍ ប្រៃសណីយ៍ តាមរយៈការបញ្ចេញស្នាដៃសិល្បៈគំនូររបស់ខ្លួនទៅលើប្រធានបទ “ចូររចនាតែមប្រិ៍ប្រៃសណីយ៍ដើម្បី រំលឹកដល់កម្លាំងសាមគ្គីភាពជាតិ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ”។ ស្នាដៃជ័យលាភីនឹងត្រូវផ្ដល់ពានរង្វាន់បោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍ និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ផ្សេងៗ។ ១. លក្ខខណ្ឌនៃការចូលរួម…
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ជ្រាបថា ដោយមើលឃើញពីការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងកាលានុវត្តភាពដ៏មានសារៈសំខាន់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថល និងដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ក្នុងគោលដៅកសាងនិងអភិវឌ្ឍមូលធនមនុស្សឌីជីថល នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រោមក្របខណ្ឌនៃ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង…
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់មេត្តាជ្រាបថា កម្ពុជាកំពុងបន្តបោះជំហានយ៉ាងរឹងមាំក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងនវានុវត្តន៍ ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។ ក.ប.ទ. បានចូលរួមកសាងបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មីឌីជីថល តាមរយៈការអភិវឌ្ឍគោលនយោបាយ ការពង្រឹងសមត្ថភាពសហគ្រិន ការតភ្ជាប់ជាមួយដៃគូអន្តរជាតិ និងការបង្កើតឱកាសទាក់ទាញវិនិយោគ។ ជាជំហានបន្ត ក.ប.ទ….
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន សិស្សានុសិស្ស និងនិស្សិតឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)” ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្ត្រ…
– និស្សិតជាប់ជាស្ថាពរទាំងអស់ ត្រូវមកដាក់ពាក្យផ្ទាល់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ រសៀលជាកំហិត។ – សូមភ្ជាប់មកជាមួយនូវឯកសារថតចម្លងចាំបាច់ដូចជា៖ ១. សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ចំនួន ១ច្បាប់…
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក.ប.ទ. បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍)។ ក្នុងឆ្នាំសិក្សា…
ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧…
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ដើម្បីចូលរួមកាត់បន្ថយនិងទប់ស្កាត់ការនាំចូល ទូរសព្ទចល័ត ឬឧបករណ៍ទូរគមនាគមន៍ដែលប្រើស៊ីម (“ឧបករណ៍ប្រើស៊ីម”) ក្រៅផ្លូវការ សំដៅការពារផលប្រយោជន៍និងសុវត្ថិភាពអ្នកប្រើប្រាស់ ពង្រឹងគុណភាពសេវាទូរគមនាគមន៍ លើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងកំណត់អត្តសញ្ញាណនៃទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម ក.ប.ទ. នឹងដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម…
End of content
End of content