សេចក្តីជូនដំណឹង ស្តីពី លទ្ធផលការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មេត្តាជ្រាបថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២.៦៨៧ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ ក្នុងដំណាក់កាលទី២ គណៈកម្មការបានសម្ភាសន៍បេក្ខជនទាំង ១០រូប លើការ បកស្រាយពន្យល់ខ្លឹមសារនៃសំបុត្ររបស់បេក្ខជនទាំង ១០រូប ហើយគណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនជ័យលាភីចំនួន ៣រូប ដូចខាងក្រោម៖

– បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ កុមារី ហេង រក្សា មកពីអនុវិទ្យាល័យពងទឹក ខេត្តកែប

– បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ២ កុមារី ឡូត សំរិទ្ធិការ្យ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ

– បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ៣ កុមារី លី ធីតាវឌ្ឍនា មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ ខេត្តកំពង់ចាម

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក UPU ចំនួន ១៩២ប្រទេស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជ្រាបជាព័ត៌មាន។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia