ឯកឧត្តម អ៊ឹង សុខឧត្តម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់បេក្ខជន បេក្ខនារីចំនួន ១៥៤ក្រុម ដែលនឹងត្រូវចូលរួមការប្រកួតសាយប័រអារីណា ២០២៦ តាមប្រព័ន្ធអនឡាញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់បេក្ខជន បេក្ខនារីចំនួន ១៥៤ក្រុម តាមប្រព័ន្ធអនឡាញ​ ដែលនឹងចូលរួមការប្រកួតសាយប័រអារីណា ២០២៦ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

ក.ប.ទ. សូមសម្ដែងការរីករាយដល់បេក្ខជន បេក្ខនារីទាំង ១៥៤ក្រុម និងសូមជូនពរប្អូនៗទទួលបានលទ្ធផលជោគជ័យក្នុងការប្រកួតប្រជែងនាពេលខាងមុខ។

*សូមជម្រាបជូនថា ក.ប.ទ. នឹងជ្រើសរើសក្រុមឆ្នើមចំនួន ៣ក្រុម ក្នុងចំណោមបេក្ខភាពទាំង ១៥៤ក្រុម ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចខាងក្រោម៖

-ក្រុមជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ (មួយពាន់) ដុល្លារអាម៉េរិកគត់

-ក្រុមជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ (ប្រាំពីររយ) ដុល្លារអាម៉េរិកគត់

-ក្រុមជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកគត់

ក្រុមដែលមានពិន្ទុខ្ពស់ចំនួន ៣០ក្រុម នឹងត្រូវបានជ្រើសរើសទៅចូលរួមប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០២៦។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia