ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និង ឯកឧត្តម Brian D. McFeeters បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបតិ្តការទំនាក់ទំនងធុរកិច្ចរវាងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងក្រសួងលើវិស័យសំខាន់ៗ រួមមានវិស័យប្រៃសណីយ៍ វិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ និងវិស័យទូរគមនាគមន៍ ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍សួនឌីជីថលរបស់ប្រទេសកម្ពុជា ដែលនឹងក្លាយជាឱកាសក្នុងការទាក់ទាញអ្នកវិនិយោគបរទេសក្នុងការសហការ ក៏ដូចជាវិនិយោគទុនតាមរយៈយន្តការគាំទ្រ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីក្រសួងក្នុងការអភិវឌ្ឍវិស័យឌីជីលនៅកម្ពុជា រួមមានការបង្កើតសួនឌីជីថល, ការអនុវត្តគម្រោងអ៊ីនធឺណិតល្បឿនលឿនជាដើម ដែលជាការគាំទ្រដល់ SME នៅកម្ពុជា។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសក្ដានុពល និងឱកាសក្នុងការវិនិយោគជាច្រើនក្នុងវិស័យទាំង៣ខាងលើ ហើយក៏បានបញ្ជាក់អំពីការកិច្ចសហប្រតិបត្តិការក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia