រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសដែល ឯកឧត្តម បានបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្ដីការ ក.ប.ទ.។





ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល មជ្ឈមណ្ឌលទិន្នន័យជាតិ កិច្ចសហប្រតបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងកិច្ចការងារដែលត្រូវសហការគ្នាបន្ត។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូត បានទទួលនូវជោគជ័យបន្ថែមទៀតក្នុងបេសកកម្មរបស់ខ្លួន។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

