ឯកឧត្ដមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ទ-ប-គ-ព ដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងដៃគូសន្ទនា
ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍- បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ទ-ប-គ-ព) ដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងដៃគូសន្ទនា នៅទីស្ដីការក្រសួង។