ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិភាក្សានិងស្នើសុំផ្តល់ធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។…
