ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញចូលរួមពិធីបើកសម្ពោធឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន តាមរយៈសន្និសីទវីដេអូ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីបើកសម្ពោធឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន តាមរយៈសន្និសីទវីដេអូ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីនិង មន្ត្រីជាន់ខ្ពស់ ក្រសួង ទូរគមនាគមន៍របស់ប្រទេសសមាជិកអាស៊ានទាំង ១០…
