សមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា
រាជធានីភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង បានណែនាំឱ្យរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។ នៅថ្ងៃទី២៨ ខែកក្កដា…
