ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និង កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់មនុស្សជាតិ និងជួបជាមួយតំណាងប្រទេសដែលចូលរួម
ហ្សឺណែវ៖ នាថ្ងៃទី៨និងទី៩ ខែកក្កដា ឆ្នាំ២០២៦ តំណាងបណ្ដាប្រទេសនិងអង្គការអន្តរជាតិបានបន្តទៅចូលរួម វេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) ឆ្នាំ២០២៦ និង កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់មនុស្សជាតិ។ តាមរយៈវេទិកានិងកិច្ចប្រជុំនេះ បណ្ដាប្រទេសនិងស្ថាប័នទទួលបន្ទុក បានបន្តជំរុញកិច្ចការតភ្ជាប់ឌីជីថលនិងបរិវត្តកម្មឌីជីថលតាមវិស័យ ព្រមទាំងរួមគ្នាអនុវត្តកិច្ចការសំខាន់ថ្មីៗ រួមមានបញ្ញាសិប្បនិម្មិតនិងអភិបាលកិច្ចទិន្នន័យ ស្របតាមការសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ…
