សេចក្ដីជូនដំណឹង ស្ដីពី ការដោះស្រាយបញ្ហាបណ្ដាញខ្សែកាបលើអាកាស និងការលេីកកម្ពស់គុណភាពសេវាទូរគមនាគមន៍
កន្លងមក ដោយមានការលើកឡើងបែបអវិជ្ជមានតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គមនានា អំពីបញ្ហានៃបណ្ដាញខ្សែកាបលើអាកាស និងបញ្ហានៃគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត ដែលមិនឆ្លុះបញ្ចាំងពីការពិត មានចរិកលក្ខណៈបំផ្លើស ផ្ទុយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងស្ថាប័នពាក់ព័ន្ធ ក.ប.ទ. សូមជម្រាបជូនបណ្ដាញសារព័ត៌មាន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ១. ចំពោះបណ្ដាញខ្សែកាបលើអាកាស៖…
