អត្ថន័យប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហាញអំពីការអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដែលមានខ្លឹមសារដូចតទៅ៖
១. នាគរាជ គឺស្តេចសត្វទីឃជាតិ តំណាងឱ្យវប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលបន្តតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ព្រមទាំងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិត និងភាពសុខុដុមរមនារបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ២. ផែនទីព្រះរាជាណាចក្រកម្ពុជាបង្កប់ដោយបណ្តាញខ្សែកាបអុបទិកតភ្ជាប់ពេញផ្ទៃផែនទី តំណាងឱ្យការតភ្ជាប់បណ្តាញខ្សែកាបនៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសត្រឹមឆ្នាំ២០២៧ ដើម្បីផ្តល់ជូន សេវាទូរគមនាគមន៍ និងអ៊ីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។…
