ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមតំបន់ទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល នៅខេត្តសៀមរាប
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងស្របតាមយន្ដការរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទាំង៥តំបន់កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំសម្របសម្រួលក្រុមការងារអន្តរក្រសួង…
