បង្ការហានិភ័យ ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំឱ្យអាប់ដេត ប្រព័ន្ធប្រតិបត្តិការ (iOS Update) ការពារសន្តិសុខជាបន្ទាន់
បង្ការហានិភ័យ ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំឱ្យអាប់ដេត ប្រព័ន្ធប្រតិបត្តិការ (iOS Update) ការពារសន្តិសុខជាបន្ទាន់
គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh
គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។
គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS
https:// មានន័យថា លោកអ្នកបានភ្ជាប់ទៅកាន់គេហទំព័រ .gov.kh ដោយសុវត្ថិភាព។ សូមចែករំលែកព័ត៌មានសម្ងាត់តែនៅលើគេហទំព័រផ្លូវការ និងមានសុវត្ថិភាពប៉ុណ្ណោះ។
បង្ការហានិភ័យ ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំឱ្យអាប់ដេត ប្រព័ន្ធប្រតិបត្តិការ (iOS Update) ការពារសន្តិសុខជាបន្ទាន់
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់…
សិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ” សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA) និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពីតំណាង UNDESA ឯកឧត្តម លោកជំទាវ លោក និងលោកស្រី ជាថា្នក់ដឹកនាំនិងមន្ត្រីជំនាញទទួលបន្ទុកការងារបរិវត្តកម្មឌីជីថល មកពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ
ក្រុមហ៊ុន E-GetS មានសេចក្តីសោមនស្សរីករាយ ដែលបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈពេល៥ឆ្នាំនេះ ក្នុងការបម្រើសេវាដឹកជញ្ជូនបញ្ញើ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជិត ៣០០០នាក់ សម្រាប់ផ្តល់សេវាបញ្ញើ និងទីភ្នាក់ងារបញ្ញើនៅកម្ពុជា។
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់…
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២២-២០២៣ ចំនួន៣១៤នាក់ កំពុងសិក្សាឆ្នាំទី១ នៅ គ្រឹះស្ថានឧត្តមសិក្សាចំនួន៥ គឺបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon)
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងអស់ឱ្យបានជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ “ ក ” ចំនួន ១៤កន្លែង សម្រាប់ឆ្នាំ២០២៣ ដើម្បីបម្រើការងារនៅទីស្តីការក្រសួង
ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណ: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ។ សូមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦…
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទៅទស្សនកិច្ចស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (Education Broadcasting Cambodia) ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ…
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងសមាគមបុគ្គលិកប្រៃសណីយ៍និងទូរគមនាគមន៍តាមអង្គភាព មន្ទីរក្រោមឱវាទក្រសួង និងនិវត្តជន សរុបប្រមាណ ៣៥០នាក់។ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្ដីសោមនស្សរីករាយជាអនេក ចំពោះវត្តមាននិវត្តជនទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ។ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រៀមច្បងនិងពូមីងនិវត្តជនទាំងអស់ បានកសាងមូលដ្ឋានគ្រឹះសម្រាប់វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីទុកជាសមិទ្ធផលបន្តជូនអ្នកជំនាន់ក្រោយ ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្ត អភិវឌ្ឍទ្វេដងតទៅទៀត។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជូនអំពីសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ រួមមានកំណែទម្រង់ផ្ទៃក្នុងក្រសួង ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ វិស័យឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការងារសង្គម។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់វត្ថុអនុស្សាវរីយ៍ និងថវិកាសម្រាប់និវត្តជនម្នាក់ៗចំនួន ៤០ម៉ឺនរៀល ផងដែរ។
End of content
End of content