សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក.ប.ទ. បានរៀបចំដាក់ឱ្យដំណើរការជាផ្លូវការគេហទំព័រក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថលដែលមានអាសយដ្ឋាន www.des.gov.kh ចាប់ពីថ្ងៃនេះតទៅ។ គេហទំព័រ ក.ស.ឌ. ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ (១).ផ្តល់ព័ត៌មាននិងសកម្មភាពជាប្រចាំទាក់ទងនឹងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា…
