សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំជំនួបរវាងក្រុមហ៊ុន Plug and Play ជាមួយនឹងធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជា
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលទាំងអស់ឱ្យបានជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Plug and Play ដែលជាក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក មានទីស្នាក់ការកណ្តាលនៅ Silicon Valley (ជាមជ្ឈមណ្ឌលប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងល្បីល្បាញកម្រិតពិភពលោក) រដ្ឋ California…
