-
-
សារលិខិតអបអរសាទរសូមគោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
សារលិខិតអបអរសាទរសូមគោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
-
សេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់មុខងារបណ្ដឹងតវ៉ាក្នុងកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ នៅឆ្នាំ២០២២ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់…
-
សេចក្តីជូនដំណឹង ស្តីពី របៀបទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលពេញនិយម
ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា…
-
សេចក្តីណែនាំអំពីរបៀបភ្ជាប់ (Join) តេឡេក្រាម (Telegram) និងតាម (Follow) តិកតុក (Tik Tok) ផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី
ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេសប៊ុក (Facebook) របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាច្រើនដែលបង្កឱ្យមានការភ័ន្តច្រឡំដល់អ្នកប្រើប្រាស់ និងដោយមើលឃើញថា កម្មវិធីតេឡេក្រាម (Telegram) និង តិកតុក (Tik Tok) គឺជាបណ្តាញទំនាក់ទំនងសង្គមដែលមានភាពងាយស្រួលប្រើប្រាស់និងមានប្រសិទ្ធភាពខ្ពស់…
-
-
-
សេចក្តីជូនដំណឹង ស្តីពី លទ្ធផលប្រឡងវិញ្ញាសាសរសេរ និងកាលបរិច្ឆេទនៃការប្រឡងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរ នាសម័យប្រឡងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា គណៈកម្មការរៀបចំការប្រឡងនឹងរៀបចំការប្រឡងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់តាមការកំណត់ ដូចខាងក្រោម៖ កាលបរិច្ឆេទសម្ភាសន៍ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ពេលវេលាសម្ភាសន៍ ៖ ដូចមានក្នុងតារាងជូនភ្ជាប់តាមមុខជំនាញ…
-
សេចក្តីជូនដំណឹង ស្តីពី ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង កាលបរិច្ឆេទ មណ្ឌលប្រឡង និងការប្រព្រឹត្តទៅនៃវិញ្ញាសាសរសេរ សម្រាប់ការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ ក. ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង បន្ទាប់ពីការដាក់ឱ្យពិនិត្យផ្ទៀតផ្ទាត់បញ្ជីឈ្មោះបេក្ខជនដាក់ពាក្យប្រឡងរួចមក គណៈកម្មការបានទទួលបេក្ខជនសរុបចំនួន ៣៣៦នាក់។ បេក្ខជនទាំងអស់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ លេខបន្ទប់ និងលេខតុ ដែលមានបិទផ្សាយនៅមណ្ឌលប្រឡង ឬតាមរយៈគេហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក…
-
សេចក្តីជូនដំណឹង ស្តីពី ការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានបេក្ខជនដាក់ពាក្យ និងការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងពីរភេទដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖ បន្ទាប់ពីទទួលបានពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ គណៈកម្មការបានពិនិត្យវាយតម្លៃលើលក្ខខណ្ឌអាយុ កម្រិតសញ្ញាបត្រជំនាញ និងគុណវុឌ្ឍិផ្សេងទៀត ដោយទទួលបានបេក្ខជនចំនួន ៣៣៥នាក់។ បេក្ខជនទទួលបានជោគជ័យក្នុងការដាក់ពាក្យទាំងអស់ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីរាយនាមដូចមានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ ដែលបានផ្សព្វផ្សាយតាមគេហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…
End of content
End of content
