សេចក្តីប្រកាសព័ត៌មាន ស្តីពី ព្រះរាជាណាចក្រកម្ពុជាទទួលបានកម្រិត B នៃសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាលនៅឆ្នាំ ២០២២
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា យោងតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីពីសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល (GovTech Maturity Index) ឆ្នាំ២០២២ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាទទួលបានកម្រិត B នៃសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល ដែលជាការកើនឡើងមួយកម្រិតទៀតពីកម្រិត C កាលពីឆ្នាំ២០២០។ លទ្ធផលនេះ គឺជាជំហានថ្មីមួយដែលបង្ហាញថាកម្ពុជាកំពុងឆ្ពោះទៅសម្រេចបានការកសាងរដ្ឋាភិបាលឌីជីថល…
