សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់គេហទំព័រ “កម្ពុជាឆ្ពោះទៅឌីជីថល” និងកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងទិសដៅជំរុញការអភិវឌ្ឍចំណេះដឹងឌីជីថល និងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ក.ប.ទ. បានរៀបចំកម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ស្របតាមទិសដៅកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ តាមរយៈកម្មវិធីនេះ ក.ប.ទ. បានបង្កើតគេហទំព័រ…
