សេចក្តីជូនដំណឹង ស្តីពី លទ្ធផលការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មេត្តាជ្រាបថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២.៦៨៧ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ…

