សេចក្ដីជូនដំណឹង ស្ដីពី ការចុះលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក ក.ប.ទ. បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីក្នុងរាជធានីភ្នំពេញ បែងចែកជាក្រុមការងារប្រតិបត្តិចំនួន ៨ ក្រុម ចុះដោះស្រាយបញ្ហាគុណភាពសេវាទូរសព្ទចល័តនិងអ៊ីនធឺណិតនៅក្នុងបុរី ហើយក្នុងពេលតែមួយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដើម្បីចុះវាស់ស្ទង់សេវានិងស្វែងរកដំណោះស្រាយតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។ ជាលទ្ធផល…
