ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពប្រទេសហ្ស៊កហ្ស៊ី
ប៊ីលីស៊ី៖ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Tamar Ioseliani រដ្ឋមន្ត្រីស្ដីទីក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសហ្សកហ្ស៊ី។ កិច្ចប្រជុំរវាងក្រសួងទាំងពីរមានគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យឌីជីថល។ ក្នុងជំនួបនេះ ភាគីទាំងសងខាងបានពិភាក្សានិងចែករំលែកបទពិសោធអំពីការធ្វើបរិវត្តកម្មឌីជីថល…
