សេចក្តីជូនដំណឹង ស្តីពី ការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានបេក្ខជនដាក់ពាក្យ និងការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងពីរភេទដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

បន្ទាប់ពីទទួលបានពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ គណៈកម្មការបានពិនិត្យវាយតម្លៃលើលក្ខខណ្ឌអាយុ កម្រិតសញ្ញាបត្រជំនាញ និងគុណវុឌ្ឍិផ្សេងទៀត ដោយទទួលបានបេក្ខជនចំនួន ៣៣៥នាក់។ បេក្ខជនទទួលបានជោគជ័យក្នុងការដាក់ពាក្យទាំងអស់ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីរាយនាមដូចមានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ ដែលបានផ្សព្វផ្សាយតាមគេហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications”។

ចំពោះបេក្ខជនដែលបានដាក់ពាក្យរួចហើយ ប៉ុន្តែមិនឃើញមានឈ្មោះនៅក្នុងបញ្ជីរាយនាម ឬពិនិត្យឃើញព័ត៌មានផ្ទាល់ខ្លួនមិនត្រឹមត្រូវ សាមីខ្លួនអាចស្នើសុំធ្វើការកែតម្រូវតាមរយៈទូរសព្ទលេខ ០១៧ ៧១៦ ៩២១ / ០១២ ៩២៥ ៩៣៥ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ ល្ងាច។
ករណីបេក្ខជនមិនបានស្នើសុំកែតម្រូវព័ត៌មានក្នុងរយៈពេលកំណត់ខាងលើ ត្រូវចាត់ទុកថាបានឯកភាពទាំងស្រុងលើបញ្ជីរាយនាមបេក្ខជនដែលបានផ្សព្វផ្សាយនេះ។

សម័យប្រឡង ៖ ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:៣០ នាទីព្រឹក។

មណ្ឌលប្រឡង ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង។

អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន។

អត្ថបទជាប់ទាក់ទង