ការថ្លែងអំណរគុណនិងកោតសរសើរ រដ្ឋបាលខេត្តសៀមរាប ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
![](https://asset.cambodia.gov.kh/mptc/2021/04/%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%8E%E1%9F%82%E1%9E%93%E1%9E%B6%E1%9F%86%E1%9F%A2.jpg)
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមថ្លែងអំណរគុណនិងសូមកោតសរសើរ រដ្ឋបាលខេត្តសៀមរាប ដែលបានផ្តល់កិច្ចសហការល្អប្រសើរក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលតម្រូវឱ្យប្រតិបត្តិករទូរគមនាគមន៍ នៅខេត្តសៀមរាប ស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ពីនិយ័តករទូរគមនាគមន៍កម្ពុជា មុនពេលសាងសង់។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តសៀមរាបបន្តអនុវត្តវិធានការ និងមានចំណាត់ការចំពោះប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនគោរពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្តសៀមរាបអាចជូនដំណឹង ឬស្នើសុំកិច្ចសហការជាបន្ទាន់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីស្វែងរកដំណោះស្រាយ និងមានចំណាត់ការទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។ទន្ទឹមនឹងនេះ ក្រសួងសូមអំពាវនាវ និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី និងខេត្តផ្សេងៗទៀតចូលរួមសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធវិស័យទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន គឺជាផ្នែកសំខាន់មួយនៃការបង្កើនគុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស។
![](https://asset.cambodia.gov.kh/mptc/media/2021/04/សេចក្តីណែនាំ២-1024x576.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/04/1Yn7kQlNlQPEOHlFnofILknfQYRzlf43u-2-724x1024.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/04/20210223_៦០៩_ក្រ_មហាផ្ទៃ_៤២៤_ករណីសំណើសុំអន្តរាគមន៍ទៅរដ្ឋបាលរាជធានីខេត្ត-1-724x1024.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/04/20210223_៦០៩_ក្រ_មហាផ្ទៃ_៤២៤_ករណីសំណើសុំអន្តរាគមន៍ទៅរដ្ឋបាលរាជធានីខេត្ត-2-724x1024.jpg)