សេចក្ដី​ជូនដំណឹង ស្ដីពីដំណើរការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស ទៅសិក្សានៅក្រៅប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យ បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦

កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសិស្សនិស្សិត ដោយមានបេក្ខជនដាក់ពាក្យសរុបចំនួន ២៥០នាក់។ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃតាមលក្ខខណ្ឌកំណត់ គណៈកម្មការបានជ្រើសរើសបេក្ខជនចំនួន ១០៧នាក់ ឱ្យឆ្លងទៅកាន់ដំណាក់កាលប្រឡងប្រកួតប្រជែង ដែលរៀបចំឡើង នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកាលបរិច្ឆេទសម្រាប់បេក្ខជនទទួលបានតាមរយ:អ៊ីមែល​។

បេក្ខជនបានធ្វើការប្រឡងលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ បន្ទាប់ពីនេះ បេក្ខជនដែលជាប់នឹងត្រូវបន្តទៅកាន់ដំណាក់កាលសម្ភាសផ្ទាល់មាត់ជាមួយគណៈកម្មការ មុនពេលប្រកាសលទ្ធផលជាផ្លូវការចុងក្រោយ។

កម្មវិធីនេះគឺជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស ដើម្បីត្រៀមខ្លួនសម្រាប់អនាគតឌីជីថលរបស់កម្ពុជា។

#MPTC#CADT#SpaceTechnology#SatelliteTechnology#HumanCapitalDevelopment#DigitalCambodia#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia