សេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រសួងនឹងរៀបចំកម្មវិធីប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសដល់សាធារណជនដែលមានចំណេះជំនាញ គំនិតច្នៃប្រឌិត និងទេពកោសល្យលើការរចនារូបភាពក្នុងការចូលរួមប្រកួតប្រជែងរចនាតែមប្រិ៍ ប្រៃសណីយ៍ តាមរយៈការបញ្ចេញស្នាដៃសិល្បៈគំនូររបស់ខ្លួនទៅលើប្រធានបទ “ចូររចនាតែមប្រិ៍ប្រៃសណីយ៍ដើម្បី រំលឹកដល់កម្លាំងសាមគ្គីភាពជាតិ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ”។ ស្នាដៃជ័យលាភីនឹងត្រូវផ្ដល់ពានរង្វាន់បោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍ និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ផ្សេងៗ។

១. លក្ខខណ្ឌនៃការចូលរួម

-បេក្ខជនត្រូវមានសញ្ជាតិខ្មែរ

-បេក្ខជនម្នាក់អាចដាក់ស្នាដៃចូលរួមប្រកួតបានតែមួយប៉ុណ្ណោះ

-ស្នាដៃគំនូរត្រូវតែជាស្នាដៃដើម មិនធ្លាប់បោះពុម្ពផ្សាយ ឬចូលរួមប្រកួតពីមុន

-ស្នាដៃគំនូរអាចគូរដោយដៃ (ពណ៌ទឹក ពណ៌ប្រេង ខ្មៅដៃ) ឬរចនាតាមប្រព័ន្ធកុំព្យូទ័រ

-ស្នាដៃគំនូរ ត្រូវគូរ ឬព្រីនលើក្រដាសទំហំ A4 (២១០ ម.ម. x ២៩៧ ម.ម.)

-សម្រាប់គំនូរដែលរចនាតាមកុំព្យូទ័រ សូមរៀបចំក្នុងទម្រង់ PSD PDF JPEG ឬPNG

-សេចក្តីពន្យល់អំពីអត្ថន័យនៃស្នាដៃគំនូរ។

២. នីតិវិធីនៃការដាក់ពាក្យ និងការវាយតម្លៃ

-ការទទួលពាក្យ៖ បេក្ខជនអាចទាញយកពាក្យសុំចូលរួម តាមរយៈការស្កេន QR Code ខាងក្រោម

-ការផ្ញើស្នាដៃ៖ បេក្ខជនត្រូវបំពេញពាក្យសុំចូលរួមប្រកួតប្រជែងឱ្យបានត្រឹមត្រូវ និងផ្ញើស្នាដៃចូលរួម ប្រកួតតាមរយៈអ៊ីមែល stamp@mptc.gov.kh ឬមកកាន់ អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន៖ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០

-កាលបរិច្ឆេទឈប់ទទួល៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី

-ការវាយតម្លៃ៖ គណៈកម្មការជំនាញ នឹងធ្វើការវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ក្នុងនោះរួមបញ្ជូលអត្ថន័យឆ្លើយតបនឹងប្រធានបទ ភាពច្នៃប្រឌិត សោភណភាព និងភាពប៉ិនប្រសប់។

៣. អត្ថប្រយោជន៍

ជ័យលាភីនឹងទទួលបានពានរង្វាន់ វិញ្ញាបនបត្រ ឱកាសក្នុងការបោះពុម្ពស្នាដៃជាតែមប្រិ៍ប្រៃសណីយ៍ នៅប្រៃសណីយ៍កម្ពុជា និងថវិកាសម្រាប់ពានរង្វាន់ ៣ប្រភេទ ដូចខាងក្រោម៖

– ពានរង្វាន់ សាមគ្គីភាពជាតិ ថវិកាចំនួន ២.០០០.០០០ រៀល

– ពានរង្វាន់ ទេពកោសល្យសិល្បៈ ថវិកា ចំនួន ២.០០០.០០០ រៀល

– ពានរង្វាន់ ច្នៃប្រឌិត ថវិកាចំនួន ២.០០០.០០០ រៀល។

៤. ឯកសារពាក់ព័ន្ធ

សូមចុចលើតំណភ្ជាប់ https://go.gov.kh/mptc/stamp2026 ឬស្កេន QR Code ដើម្បីទទួលបានពាក្យ

ចុះឈ្មោះចូលរួមប្រកួតប្រជែង និងឯកសារពាក់ព័ន្ធ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០២៣ ២៣៤ ៩៩៩/០៩៦ ៦៧៦ ៩៣១១ ឬ អ៊ីមែល stamp@mptc.gov.kh

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

#StampDesignCompetition2026#MPTC#CambodiaPost#GraphicDesign#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia