ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមក្នុងកិច្ចប្រជុំ ជាមួយតំណាងក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ នៅទីស្តីការក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះ បានពិភាក្សាលើជំពូកស្តីពីអធិការកិច្ច ជំពូកស្តីពីទោសប្បញ្ញត្តិ ព្រមទាំងពិនិត្យលើបទប្បញ្ញត្តិផ្សេងៗ ដើម្បីធានាឱ្យសេចក្តីព្រាងច្បាប់នេះមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងស្របតាមគោលការណ៍ច្បាប់ជាធរមាន។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia