ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាជាមួយក្រសួងការបរទេសហ្សកហ្ស៊ីលើកិច្ចសហការឌីជីថល
ប៊ីលីស៊ី៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តដឹកនាំគណៈប្រតិភូដើម្បីផ្លាស់ប្ដូរបទពិសោធផ្នែកបរិវត្តកម្មរដ្ឋាភិបាលឌីជីថលជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនៅប្រទេសហ្សកហ្ស៊ី។ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសហ្សកហ្ស៊ី ជាក្រសួងសម្របសម្រួលដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Alexander Khvtisiashvili…
