ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី
កូឡាឡាំពួរ៖ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហការផ្នែកវិស័យឌីជីថល។ នាព្រឹកថ្ងៃទី១៣ ខែសីហា ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខសាយប័ររវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដោយ…
