ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយពលករ ដែលវិលត្រឡប់ពីប្រទេសថៃចំនួន ៣៦០នាក់ នៅស្រុកព្រៃកប្បាស
ខេត្តតាកែវ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ដោយបានសម្រេចចិត្តមករស់នៅស្រុកកំណើតវិញ ប្រមាណ ៣៦០នាក់ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម…
