ឯកឧត្ដមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” នៅសណ្ឋាគារសុខាភ្នំពេញ។ នៅថ្ងៃទី២ នៃសិក្ខាសាលាថ្នាក់ជាតិនេះ អង្គសិក្ខាសាលាបានបន្តដោយមានកិច្ចពិភាក្សាតាមក្រុមចំនួន១៥ ដោយមានសិក្ខាកាមចូលរួមសរុប…
