ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ» នៅខេត្តកំពង់ធំ និងព្រះវិហារ!
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងការពារកុមារ-យុវជនកម្ពុជាពីហានិភ័យផ្សេងៗលើអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) និងអង្គការដៃគូ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី «ការលើកកម្ពស់សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ» នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ និងនៅវត្តព្រះពុទ្ធមានជ័យ…

