លោក អ៊ុក វណ្ណឌី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាលើកទី២ ស្តីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ
រាជធានីភ្នំពេញ៖ នៅទី២៣ ខែមករា ឆ្នាំ២០២៦ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាលើកទី២ ស្តីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញ…
