-
-
សេចក្តីប្រកាសព័ត៌មាន ៖ ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃមិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការជាតិសោតទស្សន៍និងទូរគមនាគមន៍ (NBTC) នៃប្រទេសថៃ និងអាជ្ញាធរមូលដ្ឋានថៃបានចាត់វិធានការកាត់ផ្តាច់បណ្តាញខ្សែកាបអុបទិក និងរុះរើបង្គោលអង់តែនរបស់ប្រតិបត្តិករទូរគមនាគមន៍ថៃក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញនៅតាមតំបន់ព្រំដែន។ ករណីនេះ ក.ប.ទ….
-
សេចក្តីជូនដំណឹង ស្តីពី វិធីសាស្ត្រការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើនដែលជាបញ្ហាសកលកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ…
-
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះអនុស្សរណៈនៃការយោគយល់លើការធ្វើបរិវត្តកម្មឌីជីថលរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស.) បានចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh…
-
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជំនាញផ្នែកច្បាប់និងគោលនយោបាយ ចំនួន ៥ រូប ដើម្បីបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន សាធារណជនទាំងអស់ ជ្រាបថា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥រូប មកបម្រើការងារពេញម៉ោងក្នុងមុខតំណែងជំនាញផ្នែកច្បាប់និងគោលនយោបាយ នៅទីស្ដីការ ក.ប.ទ.។ បេក្ខជនត្រូវបំពេញលក្ខខណ្ឌនិងមានគុណវឌ្ឍិ ដូចខាងក្រោម៖ ១. លក្ខខណ្ឌ និងគុណវុឌ្ឍិ…
-
សេចក្ដីជូនដំណឹង ស្ដីពី ការដោះស្រាយបញ្ហាបណ្ដាញខ្សែកាបលើអាកាស និងការលេីកកម្ពស់គុណភាពសេវាទូរគមនាគមន៍
កន្លងមក ដោយមានការលើកឡើងបែបអវិជ្ជមានតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គមនានា អំពីបញ្ហានៃបណ្ដាញខ្សែកាបលើអាកាស និងបញ្ហានៃគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត ដែលមិនឆ្លុះបញ្ចាំងពីការពិត មានចរិកលក្ខណៈបំផ្លើស ផ្ទុយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងស្ថាប័នពាក់ព័ន្ធ ក.ប.ទ. សូមជម្រាបជូនបណ្ដាញសារព័ត៌មាន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ១. ចំពោះបណ្ដាញខ្សែកាបលើអាកាស៖…
-
សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំជំនួបរវាងក្រុមហ៊ុន Plug and Play ជាមួយនឹងធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជា
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលទាំងអស់ឱ្យបានជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Plug and Play ដែលជាក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក មានទីស្នាក់ការកណ្តាលនៅ Silicon Valley (ជាមជ្ឈមណ្ឌលប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងល្បីល្បាញកម្រិតពិភពលោក) រដ្ឋ California…
-
សេចក្តីជូនដំណឹងស្ដីពី លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
-បេក្ខជនជាប់ជាស្ថាពរទាំងអស់ ដែលត្រូវសិក្សានៅ CADT, RUPP, ITC, NUM, និង Paragon.U ត្រូវមកដាក់ពាក្យចូលរៀនផ្ទាល់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៥:០០ រសៀលជាកំហិត។ ការខកខានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់។…
-
សេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក.ប.ទ. បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។ ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។…
-
សេចក្តីជូនដំណឹង ស្តីពី “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤”
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត” ដោយមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិធ្វើបទបង្ហាញនិងកិច្ចពិភាក្សា ដើម្បីចែករំលែកបទពិសោធន៍…
End of content
End of content
