អបអរសាទរដល់ធុរកិច្ចថ្មីឌីជីថលCheckinMe ទទួលបានជ័យលាភីកំពូលទាំង ៣ (Top3) លើឆាកអន្តរជាតិដែលប្រព្រឹត្តនៅប្រទេសជប៉ុន សម្រាប់កម្មវិធីសហគ្រិនវ័យក្មេងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយត្រូវបានជ្រើសរើសបន្តទៅវគ្គផ្តាច់ព្រ័ត្រផងដែរ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល CheckinMe ទទួលបានជ័យលាភីកំពូលទាំង៣ សម្រាប់កម្មវិធីសហគ្រិនវ័យក្មេងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រព្រឹត្តនៅប្រទេសជប៉ុន នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍ JCI ASPAC Niigata 2026 ហើយត្រូវបានជ្រើសរើសបន្តទៅវគ្គផ្តាច់ព្រ័ត្រផងដែរ CheckinMe…

